Porche-918 តូច តែមុខកាច!

អាមេរិក៖ រថយន្ដ Porche-918 ជាផលិតផលថ្មី របស់អាមេរិកមួយទៀតហើយ។ វារថយន្ដ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន PDK សហរដ្ឋអាមេរិក ហើយដែលនឹងគ្រោងដាក់លក់ រហូតដល់ឆ្នាំ ២០១៤ ឯណ្ណោះ។ នេះបើតាមការអោយដឹងរបស់ ទស្សនាដ្ដីរថយន្ដ កាលពី ដើមខែ សីហានេះ។
បើតាមការអោយដឹងពីក្រុមហ៊ុន PDK បានអោយដឹងថា ថ្វីត្បិតតែ រថយន្ដ Porsche-918 មានរាងតូចមែន តែវាមានកម្លាំងខ្លំាំង ពោលគឺអាចបើកបរលើដងផ្លូវឆ្ងាយបាន។ ក្រុមហ៊ុន បានបន្ដថា Porrsche-918 មានរាងតូចច្រឡឹង តែមើលទៅមានមុខកាចណាស់។ យើងស ង្ឃឹមថា នៅឆ្នាំ ២០១៤ ខាងមុចនេះ នឹងមានអតិថិជនរាប់ពាន់នាក់ ចូលមកទិញផលិតផល មួយនេះ។បើតាមការអោយដឹងពីក្រុមហ៊ុន PDK បានអោយដឹងថា ថ្វីត្បិតតែ រថយន្ដ Porsche-918 មានរាងតូចមែន តែវាមានកម្លាំងខ្លំាំង ពោលគឺអាចបើកបរលើដងផ្លូវឆ្ងាយបាន។ ក្រុមហ៊ុន បានបន្ដថា Porrsche-918 មានរាងតូចច្រឡឹង តែមើលទៅមានមុខកាចណាស់។ យើងស ង្ឃឹមថា នៅឆ្នាំ ២០១៤ ខាងមុចនេះ នឹងមានអតិថិជនរាប់ពាន់នាក់ ចូលមកទិញផលិតផល មួយនេះ។

លូយទេបែបនេះ?


មូដែលថ្មីលូយ





ម៉ូតផ្ទះ

រថយន្ត Citroen DS Wild Rubis ម៉ូដែលថ្មី ឆ្នាំ២០១៣ រាងសង្ហា បំពាក់ឧបករណ៍ប្រណិតនៅខាងក្នុង

រថយន្ត Citroen DS Wild Rubis ម៉ូដែលថ្មី ឆ្នាំ២០១៣   ជាប្រភេទ   រថយន្តប្រភេទ ដ៏ទំនើប
​មានតំលៃ និង​ពេញនិយមបំផុត ក្នុងប្រទេសមានៗ នៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិច។
រថយន្ត Citroen DS Wild Rubis ត្រូវរចនាម៉ូដឡើង   មានរូបរាងយ៉ាងប្រណិត  ស្រស់ស្អាត
ដោយបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជាចុងក្រោយ  ស៊ីសាំងតិច ១.៦លីត្រ/១០០  មានទ្វារ ៤
ជាមួយនឹងរូបរាងខាងក្រៅ ដ៏សិចស៊ី។
ជាពិសេស រថយន្ត  Citroen DS Wild Rubis មានបំពាក់ជាមួយនឹង  ប្រព័ន្ធគ្រប់គ្រង  សុវត្ថ
ភាពខ្ពស់ Smart Key ​ប្រព័ន្ធ ABS  និង មានពោងការពារសុវត្ថភាព។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ម៉ូតូ Yamaha V-Max ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ដ៏ប្រណិត និង ចម្លែក

ម៉ូតូ Yamaha V-Max ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ដ៏ប្រណិត ដែលបានរចនាម៉ូដឡើង
យ៉ាងស្រស់ស្អាត ប្លែក មានរូបរាង ធំ ធន់មាំ និង ពេញនិយមបំផុតសំរាប់យុវវ័យ។
ម៉ូតូ Yamaha V-Max រចនាម៉ូដឡើងយ៉ាងប្រណិតខុសពីប្រភេទម៉ូដធំផ្សេងទៀត ចង្កៀងមុខ
មានភ្នែក១ ដូចជាអ្នកប្រមាញ់ នៅពេលរាត្រី  អាចធ្វើដំណើរផ្លូវឆ្ងាយ បានយ៉ាងងាយស្រួល
ជាមួនឹងកង់មុខក្រោយ ដ៏ស្វិតមំា មានបំពង់ផ្សែង ភ្លោះពីរនៅសងខាង។
ពិសេសម៉ូតូ Yamaha V-Max   មានម៉ាស៊ីន៤  មានកំលំាងម៉ាស៊ីន ១៦៧៩សេសេ (1679cc)
មានល្បឿនលឿន អាចផ្ទុកសាំងបាន ១៥.១៤លីត្រ មានតំលៃ១៩,៩៩០ដុល្លារ ($19,990)៕
សូមទស្សនា រូបភាព ខាងក្រោម!!!

តារា​ស្រី​កូរ៉េខាងត្បូង ស្លៀកពាក់​បែបណា កាលពី​សប្ដាហ៍​ដំបូង នៃ​ខែកញ្ញា?

នៅក្នុង​បណ្ដា​ស្ទីល​ស្លៀកពាក់​របស់​តារា​កូរ៉េខាងត្បូង ដែល​បាន​បង្ហាញខ្លួន​នៅ​ទីសាធារណៈ កាលពី​សប្ដាហ៍​ទីមួយ​នៃ​ខែកញ្ញា​នេះ តើ​អ្នក​យល់ថា ស្ទីល​មួយណា​ស្អាត​ជាងគេ ហើយ​ស្ទីល​មួយណា ដែល​ស័ក្ដិសម​សម្រាប់​អ្នក?

អ្នកលេង​ម៉ូ​ដែល​នាំគ្នា ប្រែក្លាយ​ម៉ូ​ដែល​សាមញ្ញ ទៅជា​ស្ទីល​ដ៏​ប្លែក​ភ្នែក











ជ្រើសរើស​នូវ​ស្ទីល casual ដែលមាន​លក្ខណៈ​ងាយស្រួល​ស្លៀកពាក់ ប៉ុន្ដែ ឈុត​នេះ​របស់​នាង នៅតែមាន​ភាព​ប្លែក​ភ្នែក ព្រោះតែ​រូបភាពល្អិតៗ ប្រកបដោយ​ភាពទាន់សម័យ។ អាវ crop-top របស់​នាង ដែល​ធ្លាប់មាន​ការពេញនិយម​ច្រើន​ក្នុង​រដូវក្ដៅ ពេលនេះ មានការ​កែច្នៃ ដោយ​កាត់​រូង​ផ្នែក​កណ្ដាល បង្ហាញ​ភាព​សិច​ស៊ី ចំណែក​ខោ baggy ពណ៌​ងងឹត វ៉ែនតា​លេង​ស្ទីល ជាង​ដើម ក៏​រួមចំណែក​បង្កើន​ការទាក់ទាញ។

វិធីសាស្ដ្រប្រែក្លាយរ៉ូបរដូវក្ដៅ ទៅជាសម្លៀកបំពាក់ ស្ទីលរដូវរំហើយ

រដូវក្ដៅ​បាន​កន្លងផុតទៅ បន្សល់ទុក​នូវ​សម្លៀកបំពាក់ស្ដើងៗ ខ្លីៗជាច្រើន ដែល​អ្នក​ប្រហែលជា​មិន​ចង់​ប្រើប្រាស់​វា​នៅក្នុង​រដូវរំហើយ និង​រដូវ​ត្រជាក់​នេះ ប៉ុន្ដែ សូមកុំ​អាល​ទុក​វា​ចោល ព្រោះថា អ្នក​អាច​ប្រើ​វា​បន្ដទៀត សម្រាប់​រដូវ​នេះ ដោយ​ការ mix ជាមួយ​សម្លៀកបំពាក់​ដ​ទៃ ដើម្បី​បង្កើតបានជា​ស្ទីល​ថ្មី​បំផុត។

សូម​ ស្វែងយល់​អំពី​វិធី mix&match នូវ​សម្លៀកបំពាក់​ដ៏​សាមញ្ញ​ខាងក្រោម ដើម្បី ប្រែក្លាយ​បណ្ដា​រ៉ូ​ប​រដូវក្ដៅ ឱ្យ​មកជា​សម្លៀកបំពាក់​សម្រាប់​រដូវរំហើយ!

១/ រ៉ូ​ប​ផ្កា


រូបភាព floral នៅលើ​រ៉ូ​ប​ខ្លី គឺជា​រូបភាព​មួយ​ប្រភេទ “hot” បំផុត​ក្នុង​រដូវក្ដៅ ព្រោះ​វា​មាន​លក្ខណៈ រស់​រវើក លេចធ្លោ និង​ពេញ​ដោយ​ថាមពល។ ប្រការនេះ ធ្វើឱ្យ​នារី​ភាគច្រើន យល់ថា វា​សម្រាប់តែ​រដូវក្ដៅ​ប៉ុណ្ណោះ។ ប៉ុន្ដែ ដោយ​គ្រាន់តែ​ប្រើប្រាស់​អាវ​រងា cardigan ដ៏​ទន់ភ្លន់ និង​មាន​ពណ៌​មធ្យម​ដូចជា ស ប្រផេះ ឬក៏​ខ្មៅ ដើម្បី​ពាក់​ពី​ខាងក្រៅ វា​នឹង​ក្លាយជា​របស់​សម្រាប់​រដូវ​រំហើយ។

២/ រ៉ូ​ប cut-out ស្មា



Cut-out គឺជា​ម៉ូ​ដែល​មួយ​ត្រូវគេ​និយម​ប្រើ​នៅក្នុង​រដូវ “បែកញើស” ហើយ​ស្ទីល​បញ្ចេញ​ស្មា​ត្រូវគេ​ចូលចិត្ត​ច្រើនជាងគេ ព្រោះ​វា​អាចជួយ​បង្ហាញ​សាច់​ប្រកបដោយ​ភាពសមរម្យ។ ដើម្បី​ប្រែក្លាយ​វា​ឱ្យទៅជា​សម្លៀកបំពាក់​រដូវ​រំហើយ អ្នក​គ្រាន់តែ​ពាក់​អាវធំ ក្រាស់​ពី​ខាងក្រៅ​ជាការ​ស្រេច ប៉ុន្ដែ បើ​នៅតែ​ចង់បង្ហាញ​សាច់ អ្នក​គួរ​ពាក់មួក fedora និង​ស្បែកជើង​កវែង​ដែលមាន​ពណ៌​ងងឹត ជំនួស​វិញ។

៣/ រ៉ូ​ប​ពង​ជីងចក់
 









 ដើម្បី​ជួយ​ឱ្យ​រ៉ូ​ប​ពង​ជីងចក់​ស្ដើង​របស់​រដូវក្ដៅ ឱ្យមាន​ច​រឹត​ជា​ស្ទីល​នៃ​រដូវ​ត្រជាក់ នោះ​គឺ​ប្រើប្រាស់​អាវ​ក្រាស​ខ្លី ពាក់​ពី​ក្រៅ ដូចជា​អាវ denim និង leather ជាដើម។ វិធី​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​សម្លៀកបំពាក់​របស់​អ្នក​សមស្រប​នឹង​រដូវ​កាល​ប៉ុណ្ណោះ​ ទេ វា​ថែមទាំង​ជួយ​បង្កើត​ស្ទីល​សាមញ្ញ និង​ងាយស្រួល​ប្រើប្រាស់​ផងដែរ។

៤/ រ៉ូ​ប cut-out ចង្កេះ

 ទន្ទឹមនឹង​ម៉ូ​ដែល cut-out ស្មា ម៉ូ​ដែល cut-out ចង្កេះ​ក៏​ជា​ស្ទីល​ប្លែក​ភ្នែក និង​សិច​ស៊ី​សម្រាប់​រដូវក្ដៅ។ ដើម្បី​កាត់បន្ថយ​ភាព​ត្រជាក់ និង​ដើម្បី​បង្កើតជា​ស្ទីល​មួយ​ថ្មី​សម្រាប់​រដូវ​កាល​នេះ អ្នក​អាច​សាកល្បង​ប្រើ​អាវធំ​ដែលមាន​ច​រឹត​មាំមួន។ ម្យ៉ាងទៀត ការប្រើប្រាស់​សម្លៀកបំពាក់ផ្សេងៗ ដូចជា មួក beanie ស្បែកជើង​កវែង ជាដើម នោះ​អ្នកនឹង​ទទួលបាន​ឈុត​សម្លៀកបំពាក់​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​រដូវរំហើយ​ នេះ។































































ស្ទីលស្លៀកពាក់របស់តារាស្រី កូរ៉េខាងត្បូង កាលពីចុងខែកញ្ញា

បណ្ដា​សម្លៀកបំពាក់ ដូចជា​ខោខ្លី​ល្មម រ៉ូ​ប​ខ្លី ឬ ខោខ្លី​ដល់​គល់ភ្លៅ ជាដើម គឺជា​ស្ទីល​ដែល​ត្រូវបាន​តារា​ស្រី​កូរ៉េខាងត្បូង ចូលចិត្ត​ប្រើប្រាស់​បំផុត ក្នុងអំឡុង​ចុងខែ​កញ្ញា​កន្លង។
សូម​អញ្ជើញ​មិត្ត​អ្នកអាន​ទាំងឡាយ មក​ទស្សនា​ស្ទីល​ស្លៀកពាក់ បែប​ទាន់សម័យ​របស់​តារា​នៃ​ប្រទេស​សម្បូរ​គីម​ជី និយម​ប្រើប្រាស់ ដូចខាងក្រោម ៖
Pinterest Blogger Template