តារាស្រីកូរ៉េខាងត្បូង ស្លៀកពាក់បែបណា កាលពីសប្ដាហ៍ដំបូង នៃខែកញ្ញា?
នៅក្នុងបណ្ដាស្ទីលស្លៀកពាក់របស់តារាកូរ៉េខាងត្បូង
ដែលបានបង្ហាញខ្លួននៅទីសាធារណៈ កាលពីសប្ដាហ៍ទីមួយនៃខែកញ្ញានេះ
តើអ្នកយល់ថា ស្ទីលមួយណាស្អាតជាងគេ ហើយស្ទីលមួយណា
ដែលស័ក្ដិសមសម្រាប់អ្នក?

Tiffany តារាចម្រៀងក្នុងក្រុម SNSD របស់កូរ៉េខាងត្បូង
បង្ហាញភាពជានារីវ័យក្មេង នៅពេលពាក់អាវសិមិសចំហឡេវ
ពីក្រៅអាវយឺតពណ៌ប្រផេះ និងខោខ្លីលើគល់ភ្លៅ។ Stephanie Hwang ឬ Hwang
Mi-young កើតឆ្នាំ ១៩៨៩ ដែលគេស្គាល់ថា Tiffany (SNSD) នេះ
ប្រើប្រាស់ស្បែកជើង sneaker ដ៏ក្រាស និងស្រោមជើងវែង លើក្បាលជង្គង់។

Seohyun (Seo Joo-hyun កើតឆ្នាំ ១៩៩១) បង្ហាញខ្លួននៅឯព្រលានយន្ដហោះ
ជាមួយសមាជិករបស់ SNSD ។ តារាចម្រៀងស្រីរូបនេះ ស្លៀករ៉ូបយឺត maxi
cotton សាមញ្ញ និងស្បែកជើង ខ្សែ sandal មានបាតស្ដើង
ប៉ុន្ដែនៅតែអាចបញ្ចេញសម្រស់ដ៏ទាក់ទាញរបស់នាង។
ចំណែកតារាជនជាតិកូរ៉េខាងត្បូង កើតនៅអាមេរិក នាង Jessica Jung (Jung
Soo-yeon កើតឆ្នាំ ១៩៨៩) បញ្ចេញសម្រស់ ក្នុងសម្លៀកបំពាក់ អាវយឺត
មានរូបស្បែកខ្លា រួមនឹងខោខៅប៊ោយវែង ប្រកបដោយភាពមាំមួន។
ស្បែកជើងកីឡារបស់នាង ក៏បានរួមចំណែក ធ្វើឱ្យនាង កាន់តែរឹងមាំ។
នៅក្នុងសប្ដាហ៍កន្លងនេះដែរ Suzy (Bae Su Ji កើតឆ្នាំ ១៩៩៤) របស់ក្រុម
MissA ប្រើប្រាស់អាវយឺតដៃវែង សមជាមួយនឹងសំពត់លើជង្គង់ពណ៌ខ្មៅ។
ក្រៅពីនេះ ស្បែកជើងបាឡេ និងកាបូបពណ៌ខ្មៅ
ក៏ជួយឱ្យជើងទាំងគូរបស់នាង កាន់តែ.ស។



0 comments: