ស្ទីលស្លៀកពាក់របស់តារាស្រី កូរ៉េខាងត្បូង កាលពីចុងខែកញ្ញា
បណ្ដាសម្លៀកបំពាក់ ដូចជាខោខ្លីល្មម
រ៉ូបខ្លី ឬ ខោខ្លីដល់គល់ភ្លៅ ជាដើម
គឺជាស្ទីលដែលត្រូវបានតារាស្រីកូរ៉េខាងត្បូង
ចូលចិត្តប្រើប្រាស់បំផុត ក្នុងអំឡុងចុងខែកញ្ញាកន្លង។
សូមអញ្ជើញមិត្តអ្នកអានទាំងឡាយ
មកទស្សនាស្ទីលស្លៀកពាក់ បែបទាន់សម័យរបស់តារានៃប្រទេសសម្បូរគីមជី
និយមប្រើប្រាស់ ដូចខាងក្រោម ៖
Jiyeon (T-ara) ស្លៀកពាក់ឈុតខ្មៅទាំងស្រុង ចាប់ពីអាវសិមិស អាវធំក្រៅ ខោរឹបត្រឹមជង្គង់ រហូតដល់ស្បែកជើង ankle boots ។
ស្ទីល “លាក់ខោ” ក្នុងអាវសិមិសក្រឡាធំ រួមជាមួយ ស្បែកជើង ankle boots
របស់ Qri ពិតជាគួរឱ្យចាប់អារម្មណ៍។ ក្រៅពីនេះ មួក beanie
ក៏ជួយរួមចំណែកក្នុងការធ្វើឱ្យនាងលេចធ្លោ។
Lee Min Jung ពាក់អាវ cardigan វែង ពីខាងក្រៅអាវយឺត និងខោខ្លី រួមនិងស្បែកជើងកវែង ពណ៌ស្ករក្រមៅ។
តារាសម្ដែងស្រីដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង នាង Bae Doo Na
ចូលរួមព្រឹត្តិការណ៍ Paris Fashion Week
ជាមួយស្ទីលសម្លៀកបំពាក់ដ៏ប្លែកភ្នែក។ Bae Doo Na លេងស្ទីល
“លាក់ខោក្នុង” ដោយប្រើអាវយឺតដៃវែង និងអាវ blouse កន្ទុយបង្កង
និងស្បែកជើងដែលមានរចនារូបរាងចម្លែក។



0 comments: