ម៉ូតូ BMW HP4 ស៊េរីថ្មី ឆ្នាំ២០១៣ (មានវីដេអូ)

ម៉ូតូ BMW HP4 ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ម៉ូដែលថ្មី ដ៏ស្រស់ស្អាត  និង ទាក់ទាញ
ដែលកំពុងតែពេញនិយម និង ល្បីបំផុត សំរាប់យុវវ័យសម័យថ្មី នៅលើពិភពលោក។
ម៉ូតូ BMW HP4 រចនាម៉ូដឡើងយ៉ាងល្អប្រណិត ជាមួយនឹងចង្កៀងមុខមានភ្នែក២ ដ៏ចម្លែក
ភ្នែកម្ខាងមានរាងមូល និង ម្ខាងទៀត មានរាងវែងមុតស្រួច ដ៏ទាក់ទាញ និងប្លែកអារម្មណ៍

សំរាប់អ្នកបើកបរ ជាមួយនឹងស្តប់ស៊ីញ៉ូ២ដ៏ស្រស់ស្អាតនៅសងខាង អមជាមួយសំបកកង់
Sport មុខក្រោយ  ក្រាស់ស្វិតធន់មាំល្អ អាចបើកបរ  បានគ្រប់ស្ថានភាពផ្លូវ  ប្រកបដោយ
សុវត្ថិភាពខ្ពស់។
ជាពិសេសម៉ូតូ BMW HP4 មាន ៤ ម៉ាស៊ីន មានកំលំាងម៉ាស៊ីន ៩៩៩សេសេ  មានល្បឿន
លឿន។ បើកបរក្នុងល្បឿន ៩០គីឡូម៉ែត/១ម៉ោង  ស៊ីសំាង ៥,៧លីត្រ/១០០គីឡូម៉ែត  បើ
បើកបរក្នុងល្បឿន ១២០គីឡូម៉ែត/១ម៉ោង ស៊ីសំាង ៥,៩លីត្រ/១០០គីឡូម៉ែត  ដែលតំលៃ
លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ៣០,១៤៧ដុល្លារ៕





0 comments:

Pinterest Blogger Template